check-circle ដឹកជញ្ជូនឥតគិតថ្លៃ
ក្រុមហ៊ុន ហេងច័ន្ទនីអង្គរមាស ត្រូវបានបង្កើតឡើងតាំងពី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ដែលត្រូវបានស្នើ សុំលេខបារកូដនៅ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ និងបានចុះបញ្ជីជាមួយ ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើ ប្រតិបត្តិការជាក្រុមហ៊ុនហេងច័ន្ទនីអង្គរមាស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នេះតទៅ មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន ហេងច័ន្ទនីអង្គរមាស បានចុះបញ្ជីវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម ជាមួយនាយកដ្ឋានពន្ធដារ។
បន្ទាប់ពីមានការទទួលស្គាល់ពីអ្នកគាំទ្រ ក្រុមហ៊ុន ហេងច័ន្ទនីអង្គរមាស ប្តេជ្ញាធ្វើឱ្យអស់ពីសមត្ថភាព ដោយបានផ្លាស់ប្តូរយុទ្ធសាស្ត្រគ្រប់គ្រងឱ្យមានតម្លាភាព ក្នុងការអនុវត្តជាក់ស្តែងចំពោះកត្តាទាំងអស់ ទាំងបុគ្គលិក និងក្រុមគ្រប់គ្រងរួមគ្នាលះបង់ពេលវេលាដើម្បីសម្រេចគោលដៅដូចដែលបានកត់សម្គាល់។
ដោយមានការយោគយល់ ពីថ្នាក់ដឹកនាំនិងកងទ័ពជាការលើកទឹកចិត្តដល់រូបខ្ញុំ ខ្ញុំចាប់ផ្តើមប្រមូលធនធាន មនុស្ស និងហិរញ្ញវត្ថុដើម្បីចាប់ផ្តើមបន្តនូវអាជីវកម្មមួយនេះ។
ព្រឹត្តិប័ត្រព័ត៌មាន ទី១ ខែកក្កដា ឆ្នាំ២០១៧ គឺ ក្រុមហ៊ុន ហេងច័ន្ទនីអង្គរមាស បានរចនាឡើង ដើម្បី ផ្តល់ព័ត៌មានដល់អតិថិជន។ ខ្លឹមសារព្រឹត្តិប័ត្រព័ត៌មាននឹងបង្ហាញពីផលិតផលព្រមទាំងសមិទ្ធិផល ដែលកំពុងលេច ចេញពីកុមារកម្ពុជាដើម្បីចូលរួមចំណែកក្នុងវិស័យអាជីវកម្ម និងមានចក្ខុវិស័យរួមគ្នាសម្រាប់ឱកាសការងារ និង គ្រួសារ។ អ្នកដែលនៅជុំវិញគាត់មានការងារធ្វើ និងជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ក៏ដូចជាកាត់បន្ថយចំណាកស្រុក ដូច្នេះក្រុមហ៊ុន ហេងច័ន្ទនីអង្គរមាស ផ្តោតលើផលិតផល ដែលមានគុណភាព ខ្ពស់ទៅកាន់ទីផ្សារសម័យទំនើប និងលើកកម្ពស់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដៃគូរ និងសហករណ៍ល្អ។
ក្រុមហ៊ុន ហេងច័ន្ទនីអង្គរមាសរីករាយសូមប្រកាសថាផលិតផលរបស់ក្រុមហ៊ុន ហេងច័ន្ទនីអង្គរមាស គឺជា អំណោយដ៏ថ្លៃថ្លានិងមោទនភាពបំផុត។
សមិទ្ធិផល និងសកម្មភាពដែលត្រូវបានបង្ហាញដោយទំព័រព្រឹត្តិប័ត្រព័ត៌មាននេះ គឺជាសក្ខីភាពនៃការចូលរួម ចំណែកស្មារតី នៃពិធីបុណ្យតាមរយៈការចែកចាយអំណោយ ដល់មហោស្រព ជាពិសេសការតាំងពិព័រណ៍ជាតិ និងអន្តរជាតិ។